khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញបន្តចូលរួមប្រជុំសមាគមអគ្គលេខាធិការសភា នៅប្រទេស Angola
     
    ចែករំលែក ៖

    នាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញបន្តចូលរួមប្រជុំសមាគមអគ្គលេខាធិការសភា នៅប្រទេស Angola ដោយមានរបៀបវារៈដូចខាងក្រោម ៖
    ១-មូលបទស្តីពី៖ ការលេីកកម្ពស់តម្លាភាព និងគណនេយ្យភាពរបស់ស្ថាប័នសភាតាមរយ:ការធ្វេីឱ្យកាន់តែល្អប្រសេីរការប្រាស្រ័យឆ្លេីយឆ្លង (ទំនាក់ទំនងសាធារណៈ)។ នាឱកាសនោះ មានការចូលរួមធ្វេីបទបង្ហាញពាក់ព័ន្ធមូលបទដោយ ឯកឧត្តម Rui Pereira Costa អគ្គលេខាធិការរងរដ្ឋសភាព័រទុយហ្កាល់ ស្តីពី “ការប្រាស្រ័យឆ្លេីយឆ្លងរបស់សភា : ការប្រឈមថ្មីនៅក្នុងសម័យកាលឌីជីថល” ឯកឧត្តម Sharifi Barzegar អគ្គលេខាធិការសភាអុីស្លាមអុីរ៉ាង់ ស្តីពី “តម្លាភាព និងគណនេយ្យភាព ជាសមាសធាតុដ៏ចាំបាច់បំផុត នៅក្នុងការគ្រប់គ្រងរដ្ឋបាលសភា” លោកជំទាវ Steejit Taipiboosuk អគ្គលេខាធិការរងរដ្ឋសភាថៃ ស្តីពី “កសាងសភាបេីកចំហរ : លេីកកម្ពស់តម្លាភាព និងគណនេយ្យភាព” និងឯកឧត្តម Xolile George អគ្គលេខាធិការសភាអាហ្រ្វិកខាងត្បូង ស្តីពី “ការពង្រឹងមុខងារត្រួតពិនិត្យ និងគណនេយ្យភាព” ។
    ២-កិច្ចពិភាក្សាទូទៅស្តីពី ៖ ការបន្តអនុវត្តភាពជាតំណាងប្រជាធិបតេយ្យក្នុងពេលមានវិបត្តិ : ជាការប្រឈម ឬជាឱកាស?
    ៣-កិច្ចប្រជុំរួមរវាងសហភាពអន្តរសភា ជាមួយសមាគមអគ្គលេខាធិការសភា ស្តីពីបរិវត្តកម្មឌីជីថលសភា ដោយមានការធ្វេីបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលនវានុវត្តន៍របស់ IPU ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail